វ៉ាកាហ្វអណ្តូងទឹកស្អាត

ប្រ​ជា​ជន​ប្រមាណ 3លាននាក់ ក្នុង​ចំ​ណោ​មប្រ​ជា​ជន​សរុប​នៅ​កម្ពុជា ខ្វះ​លទ្ធ​ភាព​ប្រើ​ប្រាស់​ទឹក​ស្អាត និង 6.5លាន​នាក់​ខ្វះ​ទឹក​អ​នាម័យ​ប្រើ​ប្រាស់។ ដោយ​សារ​ប្រជា​ជន​ប្រ​មាណ 77% នៃ​ប្រ​ជាជ​ន​កម្ពុ​ជា រស់​នៅ​ទី​ជន​បទ​មិន​បាន​ទទួល​ទឹក​ស្អាត និង​អនា​ម័យ​គ្រប់​គ្រាន់។ នៅ​តាម​តំ​បន់​ខ្លះ​ប្រ​ជា​ជន​ក្រី​ក្រ​បាន​ប្រើ​ប្រាស់​ទឹក​ត្រ​ពាំង បឹង​បួរ ដើម្បី​បរិ​ភោគ និង​សម្អាត​ខ្លួន​ប្រាណ នៅ​ពេល​រដូវ​ប្រាំង​បាន​ចូល​មក​ដល់ ទឹក​ស្ទឹង ត្រ​ពាំង បឹង​បួរ​ក៏រី​ង​ហួត​អស់ ដែល​ជា​ហេតុ​ចោទ​ជា​បញ្ហា​យ៉ាង​ខ្លាំង​ដល់​ប្រ​ជា​ពល​រដ្ឋ ដែល​រស់​នៅ​តា​ម​ទីជ​នប​ទដាច់​ស្រ​យាល​។

ដោយ​មូល​ហេតុ​នេះ ប្រ​ជាព​ល​រដ្ឋ​ក្រី​ក្រ ចាស់​ជរា ស្ត្រី​មេ​ម៉ាយ ពួក​គេ​ពិត​ជា​នៅ​ចាំ​បាច់ និង​តម្រូវ​ការ​ទឹក​អណ្តូង សម្រា​ប់​ប្រើ​ប្រាស់​បរិភោ​គប្រចាំ​ថ្ងៃ និង​ធ្វើ​ចំ​ការ ដាំ​ដំណាំ​ផ្សេងៗ។ ស​មា​គ​មស​ប្បុរស​បញ្ញវន្ត​អុី​ស្លាម​កម្ពុជា បាន​ចាប់​ផ្តើម​បើក​ទទួល​ជំនួយ​អណ្តូង​ទឹក​នេះ​តាំង​ពី​ឆ្នាំ 2013 ហើយ​បាន​ផ្តល់​ជូន​ប្រ​ជា​ជ​ន​ក្រីក្រ​ទូ​ទៅ សំរាប់​អ្នក​ឥ​ស្លាម និង​មិន​មែន​ឥស្លាម​ផង​ដែរ។ គំ​រោង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​អនុវត្ត​ន៍​នៅ​តាម​បណ្តា​ខេត្ត​មួ​យ​ចំនួន ដូច​ជា៖ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ពោធិ៍​សា​ត់ ខេត្ត​កំពង់​ចាម ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រ​ចេះ ខេត្ត​ព្រះ​សី​ហនុ ខេត្ត​ព្រៃ​វែង និង​ខេត្តកំ​ពង់​ស្ពឺ។

លោក​អ្នក​អាច​ចូល​រួមជា​មួយ​គំរោង​វ៉ាកា​ហ្វ ឬ​សឺតា​កោះ​នេះ សម្រា​ប់​ខ្លួន​ឯង សម្រា​ប់​ក្រុម​គ្រួ​សារ ឪពុក​ម្តាយ ឬអ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ក៏​បាន​គ្រប់​ពេល​វេលា ពី​ព្រោះ​វាគឺ​ជាការ​បរិច្ចា​គ​ទាន​មួយ​ដ៏​មាន​សារៈ​សំខា​ន់​ណាស់ ហើយ​វានឹ​ងផ្ត​ល់នូវ​ផល​បុណ្យ​ជា​​រៀង​រហូត សម្រា​ប់អ្ន​ក និង​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ដោយ​យោង​នឹង​ប្រ​សាស​ន៍របស់​ណាពី​មូហាំ​ម៉ាត់(សអវ) “នៅ​ពេល​ណា​កូន​ចៅ​របស់​អាដាម បាន​ស្លាប់ ពេល​នោះ​អំ​ពើ​របស់​គេ នឹង​ត្រូវ​បញ្ចប់ លើក​លែង​តែ​បី​ប្រការ​នេះ៖ សឺ​តា​កោះ ចារ៉ី​យ៉ះ ឬ​ចំណេះ​វិជ្ជា​ដែល​គេ​នឹង​យក​ជា​ប្រយោជ​ន៍ ឬកូ​នល្អ​ដែល​បួង​សួង​ជូន​រូប​គេ”