វ៉ាកាហ្វផ្ទះ

ប្រ​ទេស​កម្ពុជា​គឺ​ជា​ប្រ​ទេស​ដែល​កំពុ​ង​អភិ​វឌ្ឍន៍​ដែល​ប្រ​ជា​ជន 80% រស់​នៅ​តាម​ទី​ជន​បទ ហើយ​ប្រក​ប​មុខ​របរ​នេ​សា​ទ​ត្រី និង​កសិ​កម្ម។ រ​បៀប​រស់​នៅ​បែប​ទំ​នើ​ប​នៅ​ប្រ​ទេស​កម្ពុជា​គឺ​នៅ​មាន​កំ​រិត​តិច​តួច​នៅ​ឡើយ​ទេ នៅ​តំ​បន់​អា​ស៊ី​ប្រ​ទេស​កម្ពុជា គឺ​ជា​ប្រ​ទេស​ក្នុង​ចំ​ណោ​ម​ប្រ​ទេស​ក្រី​ក្រ​បំ​ផុត​ដែល​មាន​ប្រាក់​ចំណូល​ប្រ​ចាំ​ថ្ងៃ​ជា​ម​ធ្យម​ប្រ​ហែល 1.30$ ក្នុង​មួយ​ថ្ងៃ។ ដោយ​សារ​ជីវ​ភាព​ក្រី​ក្រលំ​បាក​បែប​នេះ​ហើយ​ទើប​ប្រ​ជា​ជន​កម្ពុជា​គ្មាន​លទ្ធ​ភាព​សាង​សង់​ផ្ទះ​សំ​បែង​សម​រម្យ រស់​នៅ​បាន​ស្រួល និង​គ្មាន​បន្ទប់​អនា​ម័យ​ប្រើ​ប្រាស់ គឺ​ពួក​គេ​សាង​សង់​ខ្ទម​តូចៗ​ដើម្បី​ជ្រក​កោន។

ភាព​វេទ​នារ​បស់​ពួក​គាត់​នេះ​ហើយ ដែល​ជា​ហេតុ​ជំរុញ​ពួក​យើង​ឲ្យ​បង្កើត​នូវ​គំ​រោង​នេះ​ឡើង ដើម្បី​ជួយ​សម្រួល​នូវ​ទុក្ខ​លំ​បាក​របស់​ពួក​គាត់​មួយ​កម្រិ​ត​ធំ ហើ​យ​វា​ក៏​ស្រប​នឹង​គោល​ការ​ណ៍​របស់​សាស​នា​ឥ​ស្លាម ដែល​ជំរុញ​ឲ្យ​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិ​សេសសំ​រាប់​ជន​ទី​ទាល់​ក្រ​ដូច​ពួក​គាត់។ស្រប​តាម​ប្រ​សាស​ន៍​របស់​ព្យាកា​រីម៉ូ​ហាំ​ម៉ាត់(សអវ)ថា៖
إذا مات ابن آدم انقطع عمله إلا من ثلاث: صدقة جارية، أو علم ينتفع به، أو ولد صالح يدعو له​
رواه مسلم
ពេល​ណា​កូន​អា​ដាំបា​នស្លាប់​ទៅ​ដាច់​អស់​អា​ម៉ាល់​អ៊ីប៉ា​ទាត់រ​បស់​វា លើក​លែង​តែ​បី​ប្រ​ការ​ទេ៖ 1.ការ​បរិ​ច្ចាគ​ទាន 2.ចំណេះ​ដឹង​ដែល​បាន​ផ្តល់​ទៅ​គេ 3. កូន​កត​ញ្ញូ​ដែល​វា​សុំ​ទូអា​អោយ​ឪពុក​ម្តាយ។

ដូច​នេះ​ការ​ជួយ​សម្រួល​នូវ​ទុក្ខលំ​បាក​ដល់​ជន​ទីទាល់​ក្រ ជា​ពិសេស​ជួយ​សម្រួ​លដល់​ការ​រស់​នៅ​របស់​ពួក​គេ គឺវា​ពិត​ជា​បាន​នូវ​ផល​បុណ្យ​ដ៏​សែន​ធំ​ធេង​ណាស់ វា​អាច​ជួយ​យើង​នៅ​ក្នុង​ផ្នូរ និង​នៅ​ថ្ងៃ​បរ​លោក។ ទង្វើ​រសប្បុរ​សធម៌​នៃ​ការ​ផ្តល់​ជូន​នូវ​ផ្ទះ​សំ​បែង​ដល់​ប្រ​ជាព​លរ​ដ្ឋ​ក្រី​ក្រ​នេះ យើង​បាន​អនុ​វត្តន៍​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា៖ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ខេត្ត​ក្រ​ចេះ ខេត្ត​កណ្តាល ខេត្ត​ព្រៃ​វែង ខេត្ត​ព្រះ​សីហនុ និង​ខេត្ត​ពោធិ៍​សាត់។​



ផ្ទះមួយខ្នង ៣០០០ដូល្លា