អប់រំរបស់ CACIG

ការ​អប់​រំតាម​រយៈ​សាលា​រៀន គឺ​ជាស​សរ​ពិ​សេស​មួយ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើ​ត​សង្គម​មួយ​ដែល​មាន​សាស​នា ភាព​រុង​រឿង និង​រីក​ចំរើន។ កា​រអ​ប់​រំនៅ​ក្នុង​ឥ​ស្លាម គឺ​ជា​កាត​ព្វកិច្ច​របស់​អ្នក​ឥស្លាម ទាំង​បុរស​និង​ស្រ្តី ដែល​មិន​អាច​ខក​ខា​ន​បាន​ឡើយ ដោយ​យោង​ទៅ​លើ​ប្រ​សា​សន៍រ​បស់​ព្យា​ការី​មូហាំ​ម៉ាត់ “ការ​ស្វែង​រក​ចំណេះ​វិជ្ជា គឺ​ជា​កាត​ព្វកិច្ច ឬ​ជាប​ទ​បញ្ជា សម្រាប់​អ្នក​ឥស្លាម​ទូទៅ ទាំង​បុរស​និង​ស្រ្តី”

គោល​ដៅ​អប់រំរបស់ CACIG
១.បង្កើត​អ្នក​ដែល​មាន​អ៊ីម៉ាន តាក់វ៉ា អា​កប្ប​កិរិ​យាល្អ និង​មាន​ចំណេះ​វិជ្ជា ដើម្បី​ជោគ​ជ័យ​ការរ​ស់នៅ​ក្នុង​លោកិ​យ និង​ក្នុង​បរលោក។
២.បង្កើត​អ្នក​តាក់វ៉ះ​ដែល​បំពេញ​ភារ​កិច្ចរ​បស់​ពួក​គេ​ដោយ​ប្រើ​ហ៊ីក​ម៉ះ ភាព​ទន់​ភ្លន់ និង​ពោរ​ពេញ​ទៅ​ដោយ​ការ​លះ​បង់។
៣.បង្កើត​ថ្នាក់​ជំនាញ​ថ្មីៗ ដើម្បី​អភិវ​ឌ្ឍន៍​ធន​ធាន​មនុស្ស និង​កាត់​ប​ន្ថយ​ភាព​ក្រីក្រ។

សាលារៀន CACIG
នៅ​ក្នុង​ឆ្នាំ​២០១៣ យើង​បាន​បង្កើត​សាលា​រៀន​មួយ ដែល​មាន​ថ្នាក់​សិក្សា​ចំណេះ​ដឹង​ឥស្លាម និង​ទន្ទិញ​អាល់​គូរអាន ដែល​មាន​ទី​តាំង​នៅ​ភូមិ​ជ័យ​សុខ​សា​ន្ត​ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ។

នៅ​ក្នុង​ឆ្នាំ២០១៥ យើង​បាន​សហការ​ជា​មួយ​​សាលា​រៀន ដា​រូល​អ៊ូលូម អាល់​ហា​ស៊ី​ម៉ី​យ៉ះ ដើម្បី​បង្កើត​ថ្នាក់​រៀន​ចំណេះ​ដឹង​ឥស្លាម ថ្នាក់​ទន្ទិញ​អាល់​គូរអាន និង​សាង​សង់​សា​លា​រៀន និង​ម៉ាស្ជីទ ដែល​មាន​ទីតាំ​ងនៅ​ភូមិ​ទី២ ឃុំ​កំពង់​ទ្រាស ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូង​ឃ្មុំ។

នៅ​ក្នុង​ឆ្នាំ​២០១៦ យើង​បាន​សាង​សង់​សាលា​រៀន ឈ្មោះ​រ៉ៅដាតល់​អ៊ូលូម​អាត់​​ទី​នីយ៉ះ សឹក្សា​ចំណេះ​ដឹង​ឥស្លាម​សម្រាប់​កុមារ​និង​យុវ​ជន មាន​ទី​តាំង​នៅ​ភូមិ​ព្រែក​តា​នង់ ស្រុក​កោះ​សូទីន ខេត្ត​កំពង់​ចាម។

ទំនាក់ទំនងពត៌មានបន្ថែម តាមរយៈ