គឺជាកាតព្វកិច្ចរបស់អ្នកឥស្លាមប្រុស និងស្រីដែលចាំបាច់ត្រូវធ្វើតាក់វ៉ះ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងឥស្លាម ជាមួយនឹងអ្នកឥស្លាម និងមិនមែនឥស្លាម ការងារមួយនេះចាំបាច់ណាស់ត្រូវធ្វើវាដោយប្រើហ៊ីកម៉ះនិងភាពទន់ភ្លន់។ តាមរយៈការងារតាក់វ៉ះនេះ យើងអាចលើកកំពស់នូវកំរិតអ៊ីម៉ានរបស់អ្នកឥស្លាម និងអាចលើកកំពស់នូវកំរិតយល់ដឹងអំពីសាសនាឥស្លាម របស់អ្នកមិនមែនឥស្លាម។
សកម្មភាពតាក់វ៉ះមានដូចជាៈ
១. បង្កើតថ្នាក់បង្រៀនចំណេះដឹងសាសនា ជូនដល់សហគមឥស្លាម នៅភូមិប្រាំដំឡឹង ឃុំពៀមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជារៀងរាល់សប្តាហ៍។
២. បង្កើតថ្នាក់បង្រៀនចំណេះដឹងសាសនា ជូនដល់សហគមឥស្លាម នៅភូមិទី២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជារៀងរាល់សប្តាហ៍។
៣. បង្កើតថ្នាក់បង្រៀនចំណេះដឹងសាសនា ជូនដល់សហគមឥស្លាម នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ជារៀងរាល់សប្តាហ៍។
៤. បង្កើតថ្នាក់បង្រៀនចំណេះដឹងសាសនា ជូនដល់សហគមឥស្លាម នៅភូមិទួល ឃុំឈូកស ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង ជារៀងរាល់សប្តាហ៍។
៥. បង្កើតកម្មវិធីអូស្រោះ សម្រាប់សមាជិក ជារៀងរាល់ខែ។
៦. បង្កើតកម្មវិធីស្រហាន់សាសនា ជារៀងរាល់ខែ។
៧. បង្កើតវីដេអូខ្លីៗ បកស្រាយអំពីចំណេះដឹង និងប្រវត្តសាស្រ្តឥស្លាម ដើម្បីផ្សព្វផ្សាយនៅក្នុងគេហទំព័រហ្វេសបូក យូថូប និងវេបសាយ។
៨. បោះពុម្ពសៀវភៅអប់រំសាសនា និងខិត្តប័ណ្ណអំពីឥស្លាម។