វគ្គបណ្តុះបណ្តាល

វគ្គ​បណ្តុះ​បណ្តាល​គឺ​ជា​ការ​បង្រៀន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង និង​អ្នក​ដទៃ​នូវ​ជំនាញ​និង​ចំណេះ​ដឹង​ដែល​ពាក់​ព័ន្ធ​នឹង​សមត្ថភាព​ដែល​មាន​ប្រ​យោជន៍​ដល់​ខ្លួន​ឯង​ សាស​នា និង​សហគ​មន៍។ ការ​បណ្តុះ​បណ្តាល​មាន​គោល​ដៅ​ជាក់​លាក់​ក្នុង​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សម​ត្ថ​ភាព ជំនឿ និង​សម​ត្ថ​ភាព​បំ​ពេញ​កា​ងា​រ​។​ ជាក់​ស្តែង​បច្ចុប្បន្ន​នេះ ស​មា​គម​សប្បុ​រស​បញ្ញ​វន្ត​អ៊ី​ស្លាម​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​ន៍​វគ្គ​បណ្តុះ​បណ្តាល​នេះ​នៅ​តាម​បណ្តា​សាខា​មួយ​ចំនួន​ហើយ​នៅ​ក្នុង​វគ្គ​​បណ្តុះ​បណ្តាល​នោះ​គឺ​យើង​មិន​ប្រកាន់​វ័យ និង​ពូជ​សាសន៍ ពណ៌​សំបុរ​ឡើយ សំខាន់​ពួក​គាត់​មាន​ចិត្ត​ចង់​ចូល​រួម​យើង​នឹង​ផ្តល់​ឱកាស់​ជូន​។ ជាក់ស្តែងនៅក្នុងការបណ្តុះបណ្តាលនេះផងដែរ យើងបានបញ្ចូលកម្មវិធីសិក្សាមានដូចជា៖ ហ្វីក(សិក្សាពីហ្សះ ពើតាល់ ហាឡាល់ ហារ៉ាម) តៅ​ហេទ​(ជំ​នឿ​)​ ស៊ី​រ៉ោះ​(ប្រ​វត្តិ​សាស្ត្រ​ឥស្លាម​) គួរ​អាន​ និង​ជា​ពិសេស​នោះ​យើង​នឹង​បើក​បង្រៀន​ និង​អនុវត្តន៍​ផ្ទាល់​វគ្គ​កាត់​ដេរ ដើម្បី​ជា​ជំនាញ់​សំរាប់​ពួក​គាត់​បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​នេះ​។

ព្យាការីម៉ូហាំម៉ាត់ (ﷺ) គាត់បានមានប្រសាសន៍ថា៖
عَنْ عُثْمَانَ بْنِ عَفَّانَ، قَالَ قَالَ رَسُولُ اللَّهِ ـ صلى الله عليه وسلم “‏ أَفْضَلُكُمْ مَنْ تَعَلَّمَ الْقُرْآنَ وَعَلَّمَهُ ‏
ព្យាការីម៉ូហាំម៉ាត់ (អវស) គាត់បានមានប្រសាសន៍ថា៖ ល្អបំផុតសំរាប់ពួកអ្នក អ្នកដែលរៀនគួរអាន ហើយនិងអ្នកបង្រៀនវា។

ព្យាការីម៉ូហាំម៉ាត់ (ﷺ) គាត់បានមានប្រសាសន៍ថា៖
អ្នក​ណា​ហើយ​ដែល​ជួយ​សម្រួល​ទុក្ខ​លំបាក​វេទ​នា​អ្នក​ដែល​មាន​ជំនឿ​ទៅចំពោះ​អល់​ឡោះ​ជា​ម្ចាស់​នៅ​ក្នុង​លោកិយ៍នេះ អល់​ឡោះ​នឹង​ជួយ​សម្រួល​ឧប​ស័ក​នៃ​ជីវិត​របស់​ពួក​គេ។ អ្នក​ណា​ហើយ​ដែល​បាន​កាត់​បន្ថយ​ស្ថាន​ភាព​មួយ​ក្នុង​ចំណោម​ស្ថាន​ភាព​ដ៏ធ្ងន់​ធ្ងរ​ដែល​មិន​អាច​សង​បំណុល​របស់​គាត់​, អល់​ឡោះ​នឹង​កាត់​​បន្ថយ​ចំនួន​របស់​គាត់​នៅ​ក្នុង​លោ​កិយ៍នេះ និង​ថ្ងៃប​រលោក​។ អ្នក​ណា​ហើយ​ដែល​បាន​លាក់​បាំង​កំហុស​នៃ​អ្នក​ឥស្លាម។ អល់​ឡោះ​នឹង​លាក់​បាំង​កំហុស​របស់​គេ​នៅ​ក្នុង​លោកិ​យ៍នេះ និង​ថ្ងៃបរលោក។
(MUSLIM)