សមាគមសប្បុរសបញ្ញវន្តអ៊ីស្លាមកម្ពុជា មានស្លាក់សញ្ញាររាងជារង្វង់មូល បង្ហាញអំពីយុវជនអ៊ីស្លាមមួយជំនាន់ដែលពោពេញទៅដោយការអប់រំនិងមានជំនឿសាសនាក្នុងការបង្កើតភាពជឿនលឿន និងសុខុមាលភាព របស់សហគមន៍។ លោកខែពណ៍បៃតង៖ ជានិមិត្តរូបរបស់អ៊ីស្លាម ផែនដីពណ៍លឿង៖ តំណាងប្រជាជនអ៊ីស្លាមទូទាំងពិភពលោក និមិត្តសញ្ញាចាប់ដៃ៖ តំណាងពីភាតរភាព ភាពជាបងប្អូន សៀវភៅ៖ ដំណាងនៃការចេះដឹង និងមួក៖ តំណាងបញ្ញវន្តដែលបានបញ្ចប់ការសិស្សា។
សមាគមសប្បុរសបញ្ញវន្តអ៊ីស្លាមកម្ពុជា ជាសមាគមក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងវិស័យកិច្ចការសាសនាវិស័យអប់រំ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ សមាគមសប្បុរសបញ្ញវន្តអ៊ីស្លាមកម្ពុជា បានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១១ លិខិតលេខ ១៨៩២ សជណ ។ សមាគមបានចុះបញ្ជីក្នុងក្រសួងធម្មការ និងសាសនា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នំា២០១២ តាមលិខិតលេខ ១៩១ ។
“ដើម្បីបង្កើតអោយបាននូវសង្គមមួយដែលមានសាសនាប្រកបដោយភាពរុងរឿង និងរីកចម្រើន”
កម្ពុជាគឺជាប្រទេសដែលមានសាសនាច្រើន សមាគមបានទទួលស្គាល់នូវការពិតទាំងអស់នេះ និងប្តាជ្ញា ធ្វើការរួមជាមួយនិងសហគមន៍ផ្សេងៗ ដើម្បីផ្តល់នូវផលប្រយោជន៍ ទៅដល់មនុស្សទូទៅ។ ទាំងនេះគឺជាការទទួលខុសត្រូវរបស់សមាគមដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងនៃសាសនាអ៊ីស្លាម ទៅដល់មនុស្សទូទៅ។ភាពរុងរឿង ៖ មានន័យថាស្ថានភាពនៅក្នុងសហគមន៍មួយដែលទទួលបានការរស់នៅប្រកបដោយមានភាពស្តង់ដារស់នៅនិងប្រាស់ឆ្ងាយពីភាពក្រីក្រ។រាល់សមាជិកនៅក្នុងសហគមន៍នេះមាននៅក្នុងសកម្មភាពសេដ្ឋកិច្ចផ្សេងៗដែលទទួលនូវចំនូលគ្រប់គ្រាន់។សង្គមដែលមានការរីកចំរើន គឺជាសង្គមមួយដែលពោពេញទៅដោយការអប់រំមានភាពស្តង់ដាខ្ពស់ដូចជាការប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺបានរីករាលដាលនៅក្នុងសង្គមទាំងមូល។
សមាគម មានសកម្មភាពសំខាន់ៗបីយ៉ាងមានដូចជា៖
1. ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សហគមន៍តាមរយៈវិស័យពាណិជ្ជកម្ម និង ឧស្សាហកម្ម។
2. ដើម្បីបង្កើតសកម្មភាពអប់រំជាផ្លូវការ និងមិនផ្លូវការក្នុងគោលបំណងបង្កើនកម្រិតស្តង់ដានៃការអប់រំរបស់សហគម៍។
3. ដើម្បីការផ្សព្វផ្សាយការយល់ដឹងសាសនាអ៊ីស្លាមទៅដល់បងប្អូនអ៊ីស្លាមនិងមិនមែនជាអ្នកអ៊ីស្លាម។
1. ភាពសុចរិត(INTEGRITY)
2. DISCIPLINE
3. ភាពអត់ធ្មត់(SINCERITY)
4. សប្បុរសធម៌(CHARITY)
5. យុត្តិធម៌(JUSTICE)
6. សហប្រតិបត្តិការ(COOPERATION)
7. ការអត់ធ្មត់(PATIENCE)
8. ការបន្ទាបខ្លួន(HUMILITY)