ទូកគឺជាយាន្តជំនិះមួយប្រភេទដែលគេប្រើសំរាប់ធ្វើដំណើរនៅលើផ្ទៃទឹក។ ទូកនៅប្រទេសកម្ពុជាត្រូវបានគេប្រើប្រាស់សំរាប់នេសាទត្រី ធ្វើជាលំនៅស្ថាន និងជាយាន្តជំនិះ។ បន្ទាប់ពីខ្មែរក្រហមត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ថ្ងៃទី7 ខែមករា ឆ្នាំ1979 ប្រជាជនកម្ពុជាត្រូវបានបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិ គ្មានសេសសល់អ្វីឡើយ គឺមានតែបាតដៃទទេ ពេលនោះវិធីសាស្ត្រដ៏ល្អសំរាប់ពួកគេនោះគឺកាប់ដើមត្នោតមកធ្វើទូកបណ្តែតលើទឹកតាមដងទន្លេមេគង្គ និងទន្លេរសាប ដើម្បីងាយស្រួលនេសាទត្រី ដោយពួកគេគ្មានផ្ទះសំបែងស្នាក់នៅ ទើបយកទូកធ្វើជាជំរក។ ទំនៀមទំលាប់នេះបានអនុវត្តន៍តៗគ្នារបស់ប្រជាជនកម្ពុជាដែលរស់នៅតាមបណ្តោយដងទន្លេទាំងនេះ។ បច្ចុប្បន្ននេះមានគ្រួសារមួយចំនួនពួកគេគ្មានលទ្ធភាព ទិញទូកថ្មីដើម្បីជាជំរក និងនេសាទត្រី ដោយពួកគេទ្រាំរស់នៅលើទូកលេចធ្លុះ នៅពេលភ្លៀងម្តងៗពួកគេស្ទើតែបាត់បង់ជីវិត ដោយសារទូកត្រូវទឹកលេចចូល។
ដោយមូលហេតុបែបនេះ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន នៅតាមទីជនបទ និងតំបន់មាត់ទន្លេរមានការខ្វះខាត ទូក។ ការនេសាទត្រីដើម្បីចិញ្ចឹមជីវិតគឺជាមុខរបរគោលនៅក្នុងគ្រួសាររបស់ពួកគេ តែដោយសារទូករបស់ពួកគេចាស់ពុកផុយមិនអាចចេញទៅនេសាទត្រីបាន។ ដោយឃើញពីផលវិបាកបែបនេះ សមាគមសប្បុរសបញ្ញវន្តអុីស្លាមកម្ពុជា បានចាប់ផ្តើមបើកទទួលជំនួយ 2016 ហើយបានអនុវត្តន៍គម្រោងនេះនៅតាមបណ្តាខេត្តមួយចំនួនដែលខ្វះខាត ដូចជា៖ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ចាម ។
លោកអ្នកអាចចូលរួមជាមួយគំរោងវ៉ាកាហ្វ ឬសឺតាកោះនេះ សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ ឬអ្នកដែលបានស្លាប់ទៅហើយ ក៏បានគ្រប់ពេលវេលា ពីព្រោះវាគឺជាការបរិច្ចាគទានមួយដ៏មានសារៈសំខាន់ណាស់។ ដោយយោងនឹងប្រាសាសន៍របស់ណាពីមូហាំម៉ាត់(សអវ) “ចូរផ្តល់ភាពងាយស្រួលដល់មនុស្ស ហើយកុំធ្វើអោយ មានភាពលំបាកដល់ពួកគេ និងចូរធ្វើអោយពួកគេស្ងប់ស្ងាត់(ជាមួយដំណឹងល្អ) តែកុំធ្វើអោយពួកគេខឹង” ។