វ៉ាកាហ្វ សាលារៀន

ក្នុង​របប​ខ្មែរ​ក្រ​ហម​ពី​ឆ្នាំ 1975-1979 ការ​ប៉ាន់​ស្មាន​ប្រ​មា​ណ 75% ទៅ 85% នៃ​គ្រូ​ប​ង្រៀន និង​សិស្ស​ឧត្តម​សិក្សា​បាន​រត់​គេច​ខ្លួន​ឬ​ត្រូវ​បាន​ខ្មែរ​ក្រ​ហម​សម្លាប់​។ ប្រ​ទេស​កម្ពុ​ជា​បាន​បាត់​បង់​ប្រ​ជា​ជន​ដែល​មាន​កា​រ​អប់រំ​ប្រ​មា​ណ​ជិត 3/4 ក្នុង​អំ​ឡុង​ពេល​នេះ។សា​លា​រៀន​គឺ​ជា​ស្ថា​ប័ន​អ​ប់​រំ​ដែល​ត្រូវ​បាន​រច​នា​ឡើង​ដើ​ម្បី​ផ្តល់​កន្លែង​សិ​ក្សា និង​ប​រិស្ថាន​រៀន​ស​ម្រាប់​ការ​បង្រៀន​របស់​សិស្ស ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ។ នៅ​តាម​ខេត្ត​មួយ​ចំ​នួន​ពួក​គេ​គ្មាន​លទ្ធ​ភាព​បន្តរ​ការ​សិ​ក្សារ​ដល់​អ​នុ​វិទ្យា​ល័យ​នោះ​ទេ គឺ​បាន​ត្រឹម​តែ​ប​ឋម​តែ​ប៉ុ​ណ្ណោះ ដោយ​​សារ​​សា​​លា​​នៅ​​ក្នុង​​តំ​​បន់​​នោះ​​គ្មាន​​សា​​លា​​រៀន និង​​ជីវ​​ភាព​​ក្រី​​ក្រ​​ពេក។

ដោយ​សារ​ហេតុ​ផល​ទាំង​នេះ​ហើយ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ពួក​គេ​ពិត​ជា​ចាំ​បាច់ និង​តម្រូវ​ការ​សា​លា​រៀន សំ​រាប់​បណ្តោះ​បណ្តាល​នូវ​ចំ​ណេះ​ដឹង​របស់​ពួក​គេ​។ ស​មា​គម​ស​ប្បុ​រស​បញ្ញ​វន្ត​អុី​ស្លា​មក​ម្ពុជា បាន​ចាប់​ផ្តើម​បើក​ទទួ​ល​ជំ​នួយ សាលា​រៀន​នេះ​តាំង​ពី​ឆ្នាំ​2014 មក​ម្លេះ ហើយ​បាន​អ​នុ​វត្តន៍​គំ​រោង​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ដូច​ជា៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម។

លោក​អ្នក​អា​ច​ចូល​រួម​ជា​មួយ​គំរោ​ង​វ៉ា​កាហ្វ ឬ​សឺ​តា​កោះ​នេះ សម្រាប់​ខ្លួន​ឯង សម្រាប់​ក្រុម​គ្រួសារ ឪពុក​ម្តាយ ឬ​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ក៏​បាន​គ្រប់​ពេល​វេលា ពី​ព្រោះ​វា​គឺ​ជា​ការ​ប​រិច្ចាគ​ទាន​មួយ​ដ៏​មាន​សារៈ​សំ​ខាន់​ណាស់ ហើយ​វា​នឹង​ផ្តល់​នូវ​ផល​បុណ្យ​ជា​រៀង​រហូត សម្រាប់​អ្នក និង​ដល់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ដោយ​យោង​នឹង​ប្រ​សាស​ន៍​របស់​ណា​ពី​មូ​ហាំ​ម៉ាត់​(សអវ) “នៅ​ពេល​ណា​កូន​ចៅ​របស់​អា​ដាម បាន​ស្លាប់ ពេល​នោះ​អំ​ពើ​រ​របស់​គេ នឹង​ត្រូវ​បញ្ចប់ លើក​លែង​តែ​បី​ប្រ​ការ​នេះ៖ សឺ​តា​កោះ​ចា​រ៉ីយ៉ះ ឬ​ចំ​ណេះ​វិជ្ជា​ដែល​គេ​នឹង​យក​ជា​ប្រ​យោជ​ន៍ ឬ​កូន​ល្អ​ដែល​បួង​សួង​ជូន​រូប​គេ”