វ៉ាកាហ្វវិហ៊ារ(ម៉ាស្ជិត)

វិហ៊ារ​ឥស្លាម គឺ​ជាក​ន្លែង​ដែល​សាស​និក​ឥស្លាម​ទាំង​អស់​ប្រ​មូល​ផ្តុំ​គ្នា​ធ្វើ​ការ​គោរព​ប្រ​តិ​បត្តិ​ទៅ​ចំ​ពោះ​អល់​ឡោះ​ជា​ម្ចាស់។ ហើយ​ព្យាកា​រីម៉ូ​ហាំ​ម៉ាត់​(សអវ) គាត់​បាន​ប្រាប់​ពី​គុណ​តំ​លៃ​នៃ​វិហ៊ា​(ម៉ាស្ជិត) និង​អ្នក​ដែល​សាង​សង់​វាថា៖
مَنْ بَنَى مَسْجِدًا لِلَّهِ بَنَى اللَّهُ لَهُ فِي الْجَنَّةِ مِثْلَهُ
អ្នក​ណា​ហើយ​ដែល​បាន​សាង​សង់​វិហ៊ារ​(ម៉ាស្ជិត)​សំរាប់​អល់​ឡោះ ទ្រង់​នឹង​សាង​សង់​ផ្ទះ​មួយ​សំរាប់​វា​នៅ​ក្នុង​ឋាន​សួរ​គ៌ដូច​អ្វី​ដែល​វា​បាន​សាង​សង់​នោះ។

យោ​ងតាម ប៉ូដា​ម៉ា(Po Dharma) ដែល​ជា​សក​ម្មជន​នៃ​ប្រ​ទេស​វៀត​ណាម គាត់​ក៏​ជា​អ្នក​ប្រវ​ត្តិសា​ស្ត្រវ​ប្ប​ធម៌​ចាម​ផង​ដែរ។ គាត់​កើត​នៅ​ឆ្នាំ 1945 ប៉ូ​ដា​ម៉ា​(Po Dharma)​គឺ​ជា​ចាម បាន​ប្រាប់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រោម​របប​ខ្មែរ​ក្រ​ហម​បាន​ថយ​ចុះ​ចំនួន​របស់​ពួក​គេ​ហើយ​នៅ​ចុង​ទសវ​ត្ស​ឆ្នាំ 1980 ពួក​គេ​ប្រ​ហែល​ជា​មិន​ទាន់​មាន​កម្លាំង​ឡើង​វិញ​ទេ។ នៅ​ឆ្នាំ 2009 មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ Pew បាន​ប៉ាន់​ស្មាន​ថា 1,6% នៃ​ប្រ​ជា​ជន​ឬ​ប្រ​ជា​ជន 236,000នាក់ គឺ​ជា​អ្នក​កាន់​សាស​នា​អ៊ី​ស្លាម ភាគ​ច្រើន​ពួក​គេ​កាន់​សា​ស​នា​ឥស្លាម​ស៊ុន​នី នៃ​និ​កាយ​ហ្សា​ហ្វី​អ៊ី។ នៅ​ឆ្នាំ 1962 មាន​វិហារ​អ៊ី​ស្លាម​ប្រហែល ១០០។

ជាក់​ស្តែង​នៅ​ក្នុង​ប្រទេ​សកម្ពុ​ជា​បច្ចុ​ប្បន្ន នៅ​តាម​ទីជ​នបទ​ដាច់​ស្រ​យាល​មាន​ការ​ខ្វះ​ខាត និង​ទ្រុឌ​ទ្រោម​វិហ៊ារ​ឥស្លាម។ ដូច្នេះ​ដោយ​ឃើញ​ពី​ផល​វិ​បាក​បែប​នេះ ស​មា​គម​ស​ប្បុរ​ស បញ្ញ​វន្ត​អ៊ី​ស្លាម កម្ពុ​ជា បាន​បង្កើត​នូវ​គំរោង​នេះ​ឡើង ក៏​ដូច​ជា​បើក​នូវ​ឪ​កាស់​សំរាប់​សប្បុ​រស​ជន​ក្នុង​ការ​ធ្វើ​បរិ​ច្ចាគ​ដើម្បី​ទទួល​បាន​ផល​ពីអល់​ឡោះ​ជាម្ចាស់។ ហើយ​គំរោង​នេះ​ដែរ​យើង​បាន​អនុ​វត្តន៍​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា។