ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ដែលប្រជាជន 80% រស់នៅតាមទីជនបទ ហើយប្រកបមុខរបរនេសាទត្រី និងកសិកម្ម។ របៀបរស់នៅបែបទំនើបនៅប្រទេសកម្ពុជាគឺនៅមានកំរិតតិចតួចនៅឡើយទេ នៅតំបន់អាស៊ីប្រទេសកម្ពុជា គឺជាប្រទេសក្នុងចំណោមប្រទេសក្រីក្របំផុតដែលមានប្រាក់ចំណូលប្រចាំថ្ងៃជាមធ្យមប្រហែល 1.30$ ក្នុងមួយថ្ងៃ។ ដោយសារជីវភាពក្រីក្រលំបាកបែបនេះហើយទើបប្រជាជនកម្ពុជាគ្មានលទ្ធភាពសាងសង់ផ្ទះសំបែងសមរម្យ រស់នៅបានស្រួល និងគ្មានបន្ទប់អនាម័យប្រើប្រាស់ គឺពួកគេសាងសង់ខ្ទមតូចៗដើម្បីជ្រកកោន។
ភាពវេទនារបស់ពួកគាត់នេះហើយ ដែលជាហេតុជំរុញពួកយើងឲ្យបង្កើតនូវគំរោងនេះឡើង ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ពួកគាត់មួយកម្រិតធំ ហើយវាក៏ស្របនឹងគោលការណ៍របស់សាសនាឥស្លាម ដែលជំរុញឲ្យយើងជួយគ្នាទៅវិញទៅមក ជាពិសេសសំរាប់ជនទីទាល់ក្រដូចពួកគាត់។ស្របតាមប្រសាសន៍របស់ព្យាការីម៉ូហាំម៉ាត់(សអវ)ថា៖
إذا مات ابن آدم انقطع عمله إلا من ثلاث: صدقة جارية، أو علم ينتفع به، أو ولد صالح يدعو له
رواه مسلم
ពេលណាកូនអាដាំបានស្លាប់ទៅដាច់អស់អាម៉ាល់អ៊ីប៉ាទាត់របស់វា លើកលែងតែបីប្រការទេ៖ 1.ការបរិច្ចាគទាន 2.ចំណេះដឹងដែលបានផ្តល់ទៅគេ 3. កូនកតញ្ញូដែលវាសុំទូអាអោយឪពុកម្តាយ។
ដូចនេះការជួយសម្រួលនូវទុក្ខលំបាកដល់ជនទីទាល់ក្រ ជាពិសេសជួយសម្រួលដល់ការរស់នៅរបស់ពួកគេ គឺវាពិតជាបាននូវផលបុណ្យដ៏សែនធំធេងណាស់ វាអាចជួយយើងនៅក្នុងផ្នូរ និងនៅថ្ងៃបរលោក។ ទង្វើរសប្បុរសធម៌នៃការផ្តល់ជូននូវផ្ទះសំបែងដល់ប្រជាពលរដ្ឋក្រីក្រនេះ យើងបានអនុវត្តន៍នៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តពោធិ៍សាត់។
ផ្ទះមួយខ្នង | ៣០០០ដូល្លា |