សិស្សតះហ្វីស

កម្ម​វិធី​សិក្សា​ទន្ទេញ​ចាំ​មាត់​អាល់​គូរ​អាន គឺ​យើង​បាន​បង្កើ​តឡើង តាំង​ពី​ឆ្នាំ​២០១៤ នៅ​សាលា​រៀន​ដារូល​អ៊ូលូម​អាល់​ហា​ស៊ី​ម៉ី​យ៉ះ ភូមិ​២ ឃុំ​កំព​ង់​ទ្រាស ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូង​ឃ្មុំ ដែល​ភាគ​ច្រើន សិស្ស​ទាំង​នោះ សុទ្ធ​តែ​ក្មេង​កំព្រា និង​កូន​ក្រីក្រ ដែល​គ្មាន​លទ្ធ​ភាព​បង់​ថ្លៃ​សាលា​រៀន និង​ការ​ហូប​ចុក។ ប​ន្ទាប់​​​​ពីពួ​ក​គេ​បាន​បញ្ចប់​ថ្នាក់​នេះ​ហើយ នឹង​ត្រូវ​បាន​បន្តរ​ការ​សឹក្សា​នៅ​ថ្នាក់​រៀន​ទូទៅ​បន្ថែម​ទៀត ហើយ​មាន​សិស្ស​ខ្លះ​ត្រូវ​បាន​សា​លា​បញ្ជូន​ទៅ​បន្តរ​ការ​សឹក្សា​នៅ​ឯ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ទៀត ដើម្បី​ទទួល​បាន​ការ​អប់រំ​ខ្ពស់ និង​បញ្ចប់​ការ​សឹក្សា ហើយ​ចូល​បម្រើ​ការ​ងារ​ជា​គ្រូប​ង្រៀន ឬ​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាស​នា​​បន្តរ​ទៀត។ យើង​បាន​ខិត​ខំ​ផ្តល់​អាហា​រូប​ករ​ណ៍ និង​ផ្គត់​ផ្គង់​ពួក​គេ តាម​រយៈ​ម្ចាស់​ជំនួយ​ជា​ច្រើន ផ្តល់​ភាព​កក់​ក្តៅ​ដល់​ពួក​គេ គ្រប់​ពេល​វេលា ដើម្បី​លើក​ទឹក​ចិត្ត​យុវជ​នជំ​នាន់​ក្រោយ ឱ្យ​ក្លាយ​ជាអ្ន​កឥ​ស្លាម​ដែល​មាន​អ៊ីម៉ាន មាន​ចំណេះ​អាល់​គូរអាន​ជ្រៅ​ជ្រះ ក្នុង​ការ​ចូល​រួម​ផ្ស​ព្វ​ផ្សាយ​អំពី​សាស​នា​របស់​អល់​ឡោះ។​

ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ យើង​បាន​រៀប​ចំ​ថ្នាក់​រៀន ទីក​ន្លែង​ស្នាក់​នៅ​សម្រាប់​ពួក​គេ និង​មាន​គ្រូ​បង្រៀន​ដែល​មាន​បទ​ពិ​សោធ​ន៍​ខ្ពស់។ ដោយ​មាន​ការ​គាំទ្រ​ពីម្ចា​ស់​ជំនួយ យើង​នឹង​បន្តរ​គំ​រោង​នេះ​បន្ថែម​ទៀត នៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​ផ្តល់​តាម​តម្រូវ​ការ​យុវ​ជន​ឥស្លាម ដែល​កំពុង​ខ្វះ​ថ្នាក់​រៀន​ទន្ទិញ​ចាំ​មាត់​អាល់​គូរ​អាន។

យើង​សូម​ថ្លែង​អណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ទៅ​ដល់​ម្ចាស់​ជំនួយ​ទាំង​អស់ ដែល​តែង​តែ​ផ្តល់​ទំនុក​ចិត្ត ចូល​រួម​បរិច្ចាគ​ប្រ​ចាំ​ខែ និង​ប្រ​ចាំ​ឆ្នាំ ជូន​ដល់​ការ​សឹក្សា​កូន​សិស្ស​យើង​ទាំង​អស់ សូម​មេត្តា​បន្តរ​អំពើ​ល្អ​របស់​អ្នក​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ផល​បុណ្យ​ពីអល់​ឡោះ។