កុមារកំព្រា

នៅ​ដើម​ទសវត្សទី80 បន្ទាប់​ពីសង្គ្រាម​រាប់​ឆ្នាំប្រទេស​កម្ពុជា​ពោរ​ពេញ​ដោយ​ក្មេង​កំព្រា​ដែល​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ និង​អាហារ​បរិភោគ។ នៅ​ក្នុង​ឆ្នាំ​2011 អង្គ​ការ UNICEF បាន​ចេញ​ផ្សាយ​ការ​សិក្សា​មួយ​ដោយ​និយាយ​ថា​ចំនួន​កុមារ​កំព្រា​នៅ​ប្រទេស​​កម្ពុជា​​បាន​កើន​ឡើង 75% ក្នុង​រយៈ​ពេល 6ឆ្នាំ​មុន​ហើយ​មាន​តែ​ប្រមាណ​23% នៃ​កុមារ​នៅ​ក្នុង​មណ្ឌល​ក្មេង​កំព្រា​ដែល​បាន​បាត់​បង់​ឪពុកម្តាយ។ យោង​តាម​ការ​ប៉ាន់​ស្មាន​មាន​កុមារ​កំព្រា​ចំនួន 55300នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចំនួន​កុមារ​ដែល​រស់​នៅ​មណ្ឌល​កុមារ​កំព្រា គឺ​មាន​ចំនួន​តិច​តួច​ណាស់ ដោយ​មាន​កុមារ​អាយុ​ក្រោម​18ឆ្នាំ ចំនួន​11945​នាក់​រស់​នៅ​តាម​ស្ថាប័ន​នានា​ក្នុង​ឆ្នាំ​2010។

ដូច្នេះ​ហើយ សមា​គម​សប្បុ​រស​បញ្ញ​វន្ត​ឥស្លា​មកម្ពុជា បាន​បង្កើត​គំរោង​ឧបត្ថម្ភ​ដល់​ក្មេងៗកំ​ព្រា​ដែល​បាត់​បង់​ឪពុក​ម្តាយ និង​គ្មាន​អា​ណា​ព្យា​បាល តាំង​ពី​ឆ្នាំ​2012 ដូច​ជា​ការ​ផ្តល់​ថវិកា អាហា​រូប​ករណ៍​សិក្សា យាន្ត​ជំ​និះ​ទៅ​សា​លា និង​សម្ភារៈ​សិក្សា ក្នុង​គោល​បំណង ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ក្មេង​កំព្រា និង​អ​ភិ​វឌ្ឃន៍​យុវ​ជន​ជំនាន់​ក្រោយ ទទួល​បាន​អនា​គត​ល្អ។ ហើយ​យើង​បាន​អនុវត្ត​ន៍គំ​រោង​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា៖ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​កណ្តាល ខេត្ត​ព្រៃ​វែង ខេត្ត​ពោធិ៍​សាត់ ខេត្ត​ក្រ​ចេះ ខេត្ត​កំពត។

ការ​ជួយ​មើល​ថែ​ក្មេង​កំព្រា និង​ចិញ្ចឹម​ក្មេង​កំព្រា ត្រូវ​បាន​ឥស្លាម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង យោង​តាម​ប្រសា​សន៍​របស់​ព្យា​ការី​ម៉ូ​ហាំ​ម៉ាត់(សអវ)៖ “អ្នក​ណា​ហើយ​ដែល​ថែ​រក្សា​ក្មេង​កំព្រា នឹង​នៅ​ជា​មួយ​ខ្ញុំ​នៅ​ក្នុង​ឋាន​សួរ​គ៌​ដូច​នេះ​(គាត់​លើក​ម្រាម​ដៃ​ពីរ)”




ចុច! មើលរូបភាព