សប្បុរសធម៌CACIG

តើ​អ្នក​ដឹង​ទេថា ហ្សា​កាត់ ឬ​បរិ​ច្ចាគ គឺ​នៅ​លេខ​រៀង​ទី​បី​នៃរ៉ូកុ​ន​ឥស្លាម ដូច្នេះ​សប្បុរ​ស​ធម៌ គឺ​មាន​សារៈ​សំខាន់​នៅ​ក្នុង​សាស​នា​ឥ​ស្លាម ហើយ​ការ​ធ្វើល្អ និង​ផ្តល់​ជំនួយ​ដល់​អ្នក​ខ្វះ​ខ្វាត គឺ​ជាល​ក្ខណៈ​សម្បត្តិ​ដ៏​សែន​ល្អ​ប្រ​ពៃ​របស់​អ្នក​មូស្លីម។
ព្យា​ការី​មូហាំ​ម៉ាត់ បាន​មាន​ប្រសាស​ន៍ថា “ម្លប់​របស់​អ្នក​មាន​អ៊ីម៉ាន​នៅ​ក្នុង​ថ្ងៃ​បរ​លោក គឺ​កើត​ចេញ​ពី​ការ​បរិច្ចាគ​ទាន​របស់​គេ”(Al-Tirmidhi)
ព្យាការីបាន​មាន​ប្រសាស​ន៍ថា៖ “ចូរ​ធ្វើ​ការ​បរិ​ច្ចាគ​ទាន​ដោយ​ឥត​បង្អង់ វា​នឹង​បញ្ជៀស​ពី​ផ្លូវ​នៃ​គ្រោះ​មហន្ត​រាយ”(Al-Tirmidhi)

នៅ​ក្នុង​គម្ពី​អាល់​គូរ​អាន បាន​បញ្ជាក់​អំពី​សប្បុ​រស​ធម៌ និង​ចំនួន​អ្នក​ដែល​អាច​ទទួល​យក​បរិច្ចាគ​ទាន​បាន គឺ “ជា​ការ​ពិត​ណាស់ ការ​ប​រិច្ចាគ​ហ្សា​កាត់​នោះ គឺ​សម្រាប់​តែ​អ្នក​ក្រ​ខ្សត់ និង​បណ្តា​អ្នក​ក្រ និង​បណ្តា​អ្នក​ប្រមូល​ហ្សា​កាត់ និង​អ្នក​ដែល​ទើប​តែ​ចូល​សាស​នា​ឥស្លាម និង​បណ្តា​អ្នក​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ទាស​ករ​គេ និង​បណ្តា​អ្នក​ជំពាក់​បំណុល​គេ និង​បណ្តា​អ្នក​ដែល​តស៊ូ​ក្នុង​មាគ៌ា​អល់​ឡោះ និង​បណ្តា​អ្នក​ដែល​ធ្វើ​ដំណើរ​ដាច់​ស្បៀង​ប៉ុណ្ណោះ”(Surah At-tawbah: 60)

កម្មវិធីសប្បុរសធម៌របស់ CACIG
១. ចែកជំនួយកញ្ចប់អាហារជារៀងរាល់ខែ និងខែរ៉ម៉ាហ្ទន និងក្នុងពិធីបុណ្យផ្សេងៗ។
២. ចែកជំនួយហ្សាកាត់ និងបរិច្ចាគទាន ដល់ប្រជាជនក្រីក្រ និងក្មេងកំព្រា។
៣. សាងសង់ផ្ទះវ៉ាកាហ្វ ដល់ប្រជាជននេសាទ និងស្រ្តីមេម៉ាយ។
៤. ជំនួយអណ្តូងទឹកស្អាត ដល់សហគមរស់នៅតាមតំបន់ដាច់ស្រយាល។
៥. ជំនួយទូកដល់ប្រជាជននេសាទ។
៦. កម្មវិធីជំនួយអាហារស្រាយបួសខែរ៉ម៉ាហ្ទន។
៨. កម្មវិធីគូរបាន និងអាគីកះ។

ទំនាក់ទំនងពត៌មានបន្ថែម តាមរយៈ