ឌាក់វ៉ះ CACIG

គឺ​ជា​កាត​ព្វ​កិច្ច​របស់​អ្នក​ឥ​ស្លាម​ប្រុស​ និង​ស្រី​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​តាក់​វ៉ះ ក្នុង​គោល​បំណង​ដើម្បី​ចែក​រំលែក​ចំ​ណេះ​ដឹង​ឥស្លាម ជា​មួយ​នឹង​អ្នក​ឥស្លាម និង​មិន​មែន​ឥស្លាម ការ​ងារ​មួយ​នេះ​ចាំ​បាច់​ណាស់​ត្រូវ​ធ្វើ​វា​ដោយ​ប្រើ​ហ៊ីក​ម៉ះ​និង​ភាព​ទន់​ភ្លន់។ តាម​រយៈ​ការ​ងារ​តាក់​វ៉ះនេះ យើង​អាច​លើក​កំពស់​នូវ​កំរិត​អ៊ី​ម៉ាន​របស់​អ្នក​ឥស្លាម និង​អាច​លើក​កំពស់​នូវ​កំរិត​យល់​ដឹង​អំពី​សាស​នាឥ​ស្លាម របស់​អ្នក​មិន​មែន​ឥស្លាម។

សកម្មភាពតាក់វ៉ះមានដូចជាៈ
១. បង្កើត​ថ្នាក់បង្រៀន​ចំណេះ​ដឹង​សាស​នា ជូន​ដល់​សហគ​មឥ​ស្លាម នៅ​ភូមិ​ប្រាំ​ដំ​ឡឹង ឃុំ​ពៀម​ជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​រៀង​រាល់​សប្តាហ៍។
២. បង្កើត​ថ្នាក់​បង្រៀន​ចំ​ណេះ​ដឹង​សាសនា ជូន​ដល់​សហគ​មឥ​ស្លាម នៅ​ភូមិ​ទី២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តក​ណ្តាល ជា​រៀង​រាល់ស​ប្តាហ៍។
៣. បង្កើត​ថ្នាក់​បង្រៀន​ចំណេះ​ដឹង​សាស​នា ជូន​ដល់​សហ​គម​ឥស្លាម នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​នាក់​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ជា​រៀង​រាល់​សប្តាហ៍។
៤. បង្កើត​ថ្នាក់​បង្រៀន​ចំណេះ​ដឹង​សាសនា ជូន​ដល់​សហគម​ឥស្លាម នៅ​ភូមិ​ទួល ឃុំ​ឈូក​ស ស្រុក​កំពង់​ត្រលាច ខេត្ត​កំពង់​ឆ្នាំង ជា​រៀង​រាល់ស​ប្តាហ៍។
៥. បង្កើត​កម្ម​វិធី​អូស្រោះ សម្រាប់​សមាជិក ជា​រៀង​រាល់​ខែ។
៦. បង្កើត​កម្ម​វិធី​ស្រ​ហាន់​សាស​នា ជា​រៀង​រាល់​ខែ។
៧. បង្កើត​វីដេ​អូ​ខ្លីៗ បក​ស្រាយ​អំពី​ចំណេះ​ដឹង និង​ប្រវត្ត​សា​ស្រ្ត​ឥស្លាម ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​គេ​ហទំព័រ​ហ្វេស​បូក យូ​ថូប និង​វេប​សាយ។
៨. បោះ​ពុម្ព​សៀវ​ភៅ​អប់រំ​សាស​នា និង​ខិត្ត​ប័ណ្ណ​អំពី​ឥស្លាម។

ទំនាក់ទំនងពត៌មានបន្ថែម តាមរយៈ