វ៉ាកាហ្វមណ្ឌលឌាក់វ៉ាស់

សមាគមសប្បុរសបញ្ញវន្តអ៊ីស្លាមកម្ពុជា មាន​គំរោង​បង្កើត​មជ្ឈមណ្ឌល​ដាក់​វ៉ាស់​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬស្សី​កែវ រាជ​ធានី​ភ្នំ​ពេ​ញ ប្រ​ទេស​កម្ពុជា​។
គោលបំណងដែលសមាគមបង្កើតនូវគំរោងនេះឡើងគឺដើម្បី៖
•​ បង្កើតយុវជនជំនាន់ក្រោយដែលមានចំណេះដឹង ស្មោះត្រង និងគុណធម៌
• បង្កើនអ្នកផ្សព្វផ្សាយសាសនាឥស្លាម ប្តេជ្ញាលះបង់
• ដើម្បីអភិវឌ្ឈន៍ចំណេះដឹងមូលដ្ឋាន និងការយលដឹងអំពីសាសនាឥស្លាម
• ផ្តល់នូវការសិក្សាជំនាញ់បច្ចេកទេសដែលជាតម្រូវការរបស់សហគមន៍
• ជួយទំនុកបំរុងនិស្សិតបន្តរការសិក្សាថ្នាក់ជាតិ
• ផ្តល់ឱកាស់ដល់ក្មេងកំព្រាដើម្បីចូលរួមសិក្សា និងកាងារសង្គម
• សហការជាមួយសាលាររៀន និងសកលវិទ្យាល័យក្នុង និងក្រៅប្រទេស
• លើកកំពស់សេដ្ឋកិច្ចម៉ូស្លីមតាមរយៈការបង្កើតមនុស្សជំនាន់ក្រោយ
ម្យ៉ាង​ទៀត​ដោយ​មើល​ឃើញ​ពី​ភាព​លំបាក​វេទ​នា​របស់​បង​ប្អូន​ដែល​រស់​នៅ​តាម​ទី​ជន​បទ​ពួក​គាត់​មាន​ជីវ​ភាព​ក្រលំ​បាក​រក​ព្រឹក​ខ្វះ​ល្ងាច ពួក​គាត់​គ្មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​សំរាប់​កូន​ៗ​ដើម្បី​បន្តរ​ការ​សិក្សា​នោះ​ សមា​គម​សប្បុរ​ស​បញ្ញ​វន្ត​អ៊ី​ស្លា​មក​ម្ពុជា បាន​បង្កើត​គំរោង​នេះ​ឡើង ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភា​ព​បន្តរ​ការ​សិក្សា ហើយ​យើង​បាន​ធ្វើ​ជា​អន្តេ​វេ​សិកដ្ឋាន​សំរាប់​ពួក​គាត់​ស្នាក់​នៅ។

عَنْ أَبِي هُرَيْرَةَ ـ رضى الله عنه ـ قَالَ قَالَ رَجُلٌ لِلنَّبِيِّ صلى الله عليه وسلم يَا رَسُولَ اللَّهِ، أَىُّ الصَّدَقَةِ أَفْضَلُ قَالَ “‏ أَنْ تَصَدَّقَ وَأَنْتَ صَحِيحٌ حَرِيصٌ‏.‏ تَأْمُلُ الْغِنَى، وَتَخْشَى الْفَقْرَ، وَلاَ تُمْهِلْ حَتَّى إِذَا بَلَغَتِ الْحُلْقُومَ قُلْتَ لِفُلاَنٍ كَذَا وَلِفُلاَنٍ كَذَا، وَقَدْ كَانَ لِفُلاَنٍ ‏”
(Shaheh Bukhari)
អំពី​អាពូ​ហ៊ូរ៉យ​រ៉ោះ​(رضى الله عنه)ថា មាន​បុរស​ម្នាក់​បាន​មក​សួរ ព្យាកា​រី​ម៉ូហាំ​ម៉ាត់ (សអវ)! តើ​ការ​បរិច្ចាគ​ទាន​បែប​ណា​ដែល​មាន​ផល​បុណ្យ​ច្រើន​ជាង​គេ​?​ គាត់​បាន​មាន​ប្រសាស​ន៍ថា​៖ គឺ​ការ​បរិច្ចាគ​នៅ​ពេល​អ្នក​មាន​សុខ​ភាព​ល្អ កំ​ណាញ់ (ស្តាយ​ទ្រព្យ​សម្បត្តិ) ខ្លាចក្រ និង​ចង់​ក្លាយ​ជា​អ្នក​មាន ហើយ​មិន​ត្រូវ​ពន្យា​ពេល​រហូត​ពេល​ដង្ហើ​ម​មក​ដល់​បំពង់​ក​ទើប​និយាយថាៈ អោយ​អ្នក​នេះ​ប៉ុណ្ណេះ អោយ​អ្នក​នោះ​ប៉ុណោះ ហើយ​ទ្រព្យ​នោះ​ជិត​ក្លាយ​ទៅ​ជា​របស់​គេ​ទៅ​ហើយ​។

SIJIL WAKAF