Masjid Al-A’liyah ជាម៉ាស្ជិតមួយនៃគម្រោងសាងសង់របស់ សមាគមសប្បុរសបញ្ញវន្ដអ៊ីស្លាមកម្ពុជា ដែលត្រូវបានចាប់ផ្ដើមសាងសង់ឡើង នៅថ្ងៃទី25 ខែ កុម្ភៈ 2021 ក្រោមការឧបត្ថម្ភពីសប្បុរសជននៃប្រទេសសិង្ហបុរី។
ដែលមានទំហំ 9m x 15m ស្មើរនឹងចំនួន 132.00m2 សង់ផុតពីដី ដើម្បីការពារទឹកជំនន់ ដែលមានទីតាំងនៅក្នុង ភូមិទ្រា១ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ ហើយត្រូវបានបញ្ចប់ការសាងសង់ និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ និងត្រូវបានសម្ភោធបើកអោយប្រើប្រាស់ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ ក្រោមអធិបតីភាព តួនហាជី យូសុះ ពិនអូស្មាន ប្រធានសមាគម សប្បុរសបញ្ញវន្ត អ៊ីស្លាមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី គណៈហាកឹម តួន និងអជ្ជាធរដែនដីផងដែរ៕
Alhamdulillah! សមាគម សប្បុរសបញ្ញវន្ត អ៊ីស្លាមកម្ពុជា សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ម្ចាស់ជំនួយ និងដៃសហការដែលតែងតែគាំទ្រ និងបរិច្ចាគវ៉ាកាហ្វ សង្ឃឹមថា អល់ឡោះជាម្ចាស់នឹងថែមនូវផលបុណ្យ និងការរីទរពីអល់ឡោះជាម្ចាស់ ហើយយើងនឹងសុំទូអារទៅចំពោះម្ចាស់ជំនួយទាំងអស់ទទួលបាន សេចក្តីសុខ ស្លាម៉ាត់ អាហ្វីយ៉ាត់ ពីលោកិយ៍ដល់ថ្ងៃបរលោក។
បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់បរិច្ចាគវ៉ាកាហ្វ សូមទំនាក់ទំនងមកយើងខ្ញុំ
សូមថ្លែងអំណរគុណ និងសូមអរគុណ !!!