ស៊ូរ៉ាវ

យោង​តាម ប៉ូដាម៉ា(Po Dharma) ដែល​ជា​សក​ម្ម​ជន​នៃ​ប្រ​ទេស​វៀត​ណាម គាត់​ក៏​ជា​អ្នក​ប្រ​វត្តិ​សា​ស្ត្រវ​ប្ប​ធម៌​ចាម​ផង​ដែរ។ គាត់​កើត​នៅ​ឆ្នាំ 1945 ប៉ូ​ដា​ម៉ា​(Po Dharma)​គឺ​ជា​ចាម បាន​ប្រា​ប់​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រោម​របប​ខ្មែរ​ក្រ​ហម​បាន​ថយ​ចុះ​ចំនួន​ខ្មែរ​​ឥស្លាម(ចាម) ហើយ​នៅ​ចុង​ទ​សវ​ត្ស​ឆ្នាំ​1980 ពួ​ក​គេ​ប្រ​ហែល​ជា​មិន​ទាន់​មាន​កម្លាំង​ឡើង​វិញ​ទេ​។ នៅ​ឆ្នាំ 2009 មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ Pew បាន​ប៉ាន់​ស្មាន​ថា 1,6% នៃ​ប្រ​ជា​ជន​ឬ​ប្រ​ជា​ជន 236,000នាក់ គឺ​ជា​អ្នក​កាន់​សាស​នា​អ៊ី​ស្លាម ភាគ​ច្រើន​ពួក​គេ​កាន់​សាស​នា​ឥ​ស្លាម​ស៊ុន​នី នៃ​និ​កាយ​ហ្សា​ហ្វី​អ៊ី។

ដោយ​មូល​ហេតុ​បែប​នេះ នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ប​ច្ចុ​ប្បន្ន នៅ​តាម​ទី​ជន​បទ​ដាច់​ស្រ​យាល​មាន​ការ​ខ្វះ​ខាត វិ​ហ៊ារ​ឥ​ស្លាម ជា​ពិ​សេស​ស៊ូ​រ៉ាវ​មួយ​ចំ​នួន​ត្រូវ​បាន​បាក់​បែក​ទ្រុឌ​ទ្រោម ធ្វើ​ឪ្យ​មាន​ផល​វិ​បាក​នៅ​ក្នុង​ការ​ប្រ​ណិ​បត្តិ​សាំ​ពះ​យ៉ាំង​។ ជាក់​ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​បច្ចុ​ប្បន្ន​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រ​យាល​ពុំ​ទាន់​មាន​ស៊ូ​រ៉ាវ​គ្រប់​គ្រាន់​សំ​រាប់​ធ្វើ​ការ​ប្រ​ណិ​បត្តិ​នោះ​ទេ ដោយ​ពួក​គេ​អនុ​វត្តន៍​វា​នៅ​តាម​ផ្ទះ ឬ​នៅ​ទីវាល។ ដោយ​ឃើញ​ពី​ផល​វិបាក​បែប​នេះ ស​មាគ​ម​ស​ប្បុ​រស​បញ្ញ​វន្ត​អុី​ស្លា​ម​ក​ម្ពុជា បាន​ចាប់​ផ្តើម​បើក​ទទួល​ជំនួយ 2014 ហើយ​បាន​អនុវត្ត​ន៍គ​ម្រោង​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​ខ្វះ​ខាត ដូច​ជា៖ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​កណ្តាល ខេត្ត​ព្រៃ​វែង ខេត្ត​កំពង់​ចាម ។

លោកអ្នក​អាច​ចូល​រួម​ជា​មួយ​គំ​រោង​វ៉ា​កាហ្វ ឬ​សឺ​តា​កោះ​នេះ សម្រា​ប់ខ្លួន​ឯង សម្រាប់​ក្រុម​គ្រួសារ ឪពុក​ម្តាយ ឬ​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ ក៏​បាន​គ្រប់​ពេល​វេលា ពី​ព្រោះ​វាគឺ​ជា​ការ​បរិច្ចាគ​ទាន​មួយ​ដ៏​មាន​សារៈ​សំខាន់​ណាស់។ ដោយ​យោង​នឹង​ប្រ​សាសន៍​របស់​ណា​ពី​មូហាំ​ម៉ាត់(សអវ) “ អ្នក​ណា​ហើយ​ដែល​បាន​សាង​សង់​ម៉ាស្ជិត(កន្លែង​ថ្វាយបង្គុំ) សំរាប់​អល់ឡោះ ទ្រង់​នឹង​សាង​សង់​ផ្ទះ​មួយ​សំរាប់​វា​នៅ​ក្នុង​ឋាន​សួរ​គ៌​ដូច​អ្វី​ដែល​វា​បាន​សាង​សង់​នោះ ” ។