កម្មវិធីគួរហ្ពាន២០២១

កម្មវិធីគួរហ្ពាននៃ សមាគម សប្បុរសបញ្ញវន្ដ អ៊ីស្លាមកម្ពុជា ត្រូវបានប្រាព្ធឡើងជារៀងរាល់ឆ្នាំ ដូចសព្វដង ជាក់ស្ដែង ក្នុងឆ្នាំ២០២១នេះ សមាគមសប្បុរសបញ្ញវន្ដអ៊ីស្លាមកម្ពុជា បានទទួល គោ និងពពែសម្រាប់ធ្វើគួរហ្ពាន ពីអង្គការ សមាគមជាដៃគូ និងម្ចាស់ជំនួយដែលតែងតែគាំទ្រសមាគម ពីក្រៅប្រទេស ដូចជា៖ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេដារុស្សាឡាម និងHHRDសហរដ្ឋអាមេរិក ដែលសរុបចំនួនគោ ៧៥ក្បាល និង ពពែ ៩១ក្បាល ហើយត្រូវបានបែងចែកទៅកាន់ខេត្តចំនួន ៤ គឺ កំពង់ឆ្នាំ គោ២៩ក្បាល ពពែ៥០ក្បាល ត្បូងឃ្មុំ គោ១៦ក្បាល ពពែ២៧ក្បាល ក្រចេះ គោ១០ក្បាល ពពែ​៣​ក្បាល និង កណ្ដាលគោ២០ ពពែ១០ និងបានចែកទៅដល់ប្រជាជន ក្រីក្រ កំពង់ឆ្នាំង ១២ភូមិ កណ្ដាល៩ភូមិ ក្រចេះ៥ភូមិ និងត្បូងឃ្មុំ ១០ភូមិ ស្មើរនឹង ៥០២៧គ្រួសារ។
កម្មវិធីគួរហ្ពាន ត្រូវប្រារព្ធរួចរាល់ជាស្ថាពរនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវនឹង ថ្ងៃទី១០ ហ្សុលហិជ្ជះ ១៤៤២ ប្រកបដោយ សប្បាយរីករាយ ពីសំណាក់ប្រជាពលរដ្ឋដែលទទួលបាន សាច់គួរហ្ពាននេះផងដែរ៕