ប្រជាជនប្រមាណ 3លាននាក់ ក្នុងចំណោមប្រជាជនសរុបនៅកម្ពុជា ខ្វះលទ្ធភាពប្រើប្រាស់ទឹកស្អាត និង 6.5លាននាក់ខ្វះទឹកអនាម័យប្រើប្រាស់។ ដោយសារប្រជាជនប្រមាណ 77% នៃប្រជាជនកម្ពុជា រស់នៅទីជនបទមិនបានទទួលទឹកស្អាត និងអនាម័យគ្រប់គ្រាន់។ នៅតាមតំបន់ខ្លះប្រជាជនក្រីក្របានប្រើប្រាស់ទឹកត្រពាំង បឹងបួរ ដើម្បីបរិភោគ និងសម្អាតខ្លួនប្រាណ នៅពេលរដូវប្រាំងបានចូលមកដល់ ទឹកស្ទឹង ត្រពាំង បឹងបួរក៏រីងហួតអស់ ដែលជាហេតុចោទជាបញ្ហាយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទដាច់ស្រយាល។
ដោយមូលហេតុនេះ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ពួកគេពិតជានៅចាំបាច់ និងតម្រូវការទឹកអណ្តូង សម្រាប់ប្រើប្រាស់បរិភោគប្រចាំថ្ងៃ និងធ្វើចំការ ដាំដំណាំផ្សេងៗ។ សមាគមសប្បុរសបញ្ញវន្តអុីស្លាមកម្ពុជា បានចាប់ផ្តើមបើកទទួលជំនួយអណ្តូងទឹកនេះតាំងពីឆ្នាំ 2013 ហើយបានផ្តល់ជូនប្រជាជនក្រីក្រទូទៅ សំរាប់អ្នកឥស្លាម និងមិនមែនឥស្លាមផងដែរ។ គំរោងនេះភាគច្រើនត្រូវបានអនុវត្តន៍នៅតាមបណ្តាខេត្តមួយចំនួន ដូចជា៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ។
លោកអ្នកអាចចូលរួមជាមួយគំរោងវ៉ាកាហ្វ ឬសឺតាកោះនេះ សម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ ឪពុកម្តាយ ឬអ្នកដែលបានស្លាប់ទៅហើយ ក៏បានគ្រប់ពេលវេលា ពីព្រោះវាគឺជាការបរិច្ចាគទានមួយដ៏មានសារៈសំខាន់ណាស់ ហើយវានឹងផ្តល់នូវផលបុណ្យជារៀងរហូត សម្រាប់អ្នក និងដល់អ្នកដែលបានស្លាប់ទៅហើយ ដោយយោងនឹងប្រសាសន៍របស់ណាពីមូហាំម៉ាត់(សអវ) “នៅពេលណាកូនចៅរបស់អាដាម បានស្លាប់ ពេលនោះអំពើរបស់គេ នឹងត្រូវបញ្ចប់ លើកលែងតែបីប្រការនេះ៖ សឺតាកោះ ចារ៉ីយ៉ះ ឬចំណេះវិជ្ជាដែលគេនឹងយកជាប្រយោជន៍ ឬកូនល្អដែលបួងសួងជូនរូបគេ”
Salam,
Hope that you are in the best of health.
I would like to enquire on the wakaf cost of well.
The methods of payments and etc. that I should be aware of.
Thank You.
Regards
Nasir