ភាពជ្រះស្អាត និងអនាម័យគឺជាកត្តាសំខាន់សំរាប់ការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នាហើយបង្គន់អនាម័យក៍ដើរតួរយ៉ាងសំខាន់បំផុតសំរាប់ការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់ៗគ្នា។ សាសនាអុីស្លាមផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងដល់ភាពស្អាតស្អំ ហើយយើងក៍មិនអាចខ្វះ បានទេ។
ព្យាការីម៉ូហាំម៉ាត់ (ﷺ) គាតើបានមានប្រសាសន៍ថា៖
កូនសោរនៃសាំពះយាំុងគឺសំអាត នោះគឺភាពស្អាតស្អំ។
ដោយយើងពិនិត្យតាមភាពជាក់ស្តែងប្រទេសកម្ពុជាបច្ចុប្បន្ន ការប្រើប្រាស់បង្គន់អនាម័យគឺនៅមានកំរិតនៅឡើយទេ ជាក់ស្តែងប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ពួកគាត់ពុំមានបង្គន់អនាម័យសំរាប់ប្រើប្រាស់បន្ទោបង់ ដោយពួកគាត់បន្ទោបង់នៅតាមព្រៃ និងពាសវាលពាសកាល ដែលជាហេតុធ្វើឲ្យគ្មានអនាម័យងាយឆ្លងនូវជំងឺកាចសាហាវផ្សេងៗ ដូចជា៖ ជំងឺអាសន្នរោគ ជំងឺរាគរូស និងផ្សេងៗពីនេះទៀត។ ដោយឃើញពីភាពលំបាកវេទនាទាំងនេះហើយទើបសមាគមសប្បុរសបញ្ញវន្តអុីស្លាមកម្ពុជា បានរៀបចំបង្កើតគម្រោងនេះឡើង ដើម្បីអោយពួកគាត់មានលទ្ធភាពប្រេីប្រាស់បង្គន់អនាម័យ និងជៀសផុតអំពីជំងឺកាចសាហាវផ្សេងៗ ហើយក៍ជាគោលការណ៍ដែលសាសនាឥស្លាមបង្គាប់ប្រើផងដែរគឺ ហូបស្អាត ផឹកស្អាត រស់នៅស្អាត សុខភាពល្អ និងធ្វើការប្រណិបត្តិទៅចំពោះអល់ឡោះជាម្ចាស់។
اِنَّ اللّٰہَ یُحِبُّ التَّوَّابِیۡنَ وَ یُحِبُّ الۡمُتَطَہِّرِیۡنَ
ពិតប្រាកដណាស់អល់ឡោះទ្រង់ពិតជាស្រាលាញ់អ្នកដែលសុំការប្រណី និងស្រលាញ់ពួកអ្នកដែលជ្រះស្អាត។
ដោយឃើញបញ្ហាទាំងនេះសមាគមសប្បុរសបញ្ញវន្តអុីស្លាមកម្ពុជា បានបង្កើតនូវគំរោងបង្គន់អនាម័យ នេះឡើងហើយបានអនុវត្តន៍នៅតាមបណ្តាខេត្តនានាដូចជា៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកណ្តាល ខេត្តព្រាំវែង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។



